នាព្រឹកថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីវិស័យរបស់គណៈកម្មការ នៅវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំដោយឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារដែលវិទ្យាស្ថានសម្រេចបានពាក់ព័ន្ធនឹងគោលនយោបាយ យុទ្ធសាស្ត្រ ការបណ្តុះបណ្តាលជំនាញ បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងទិសដៅ និងផែនការសកម្មភាពរបស់វិទ្យាស្ថាន…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន